​រថយន្ត​បើក​បុក​សួនច្បារ​បាក់​ដើម​ផ្កា​និង​បាក់​បង្គោល​ភ្លើង​សង្កត់​រថយន្ត​រង​ការខូចខាត​

141
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​FordRanger​ពាក់​ស្លាក​លេខ​រដ្ឋ​ជ្រុល​ទៅបុក​សួនច្បារ​ចែកផ្លូវ​បណ្ដាលឱ្យ​បាក់​ដើម​ផ្កា​ជាច្រើន​ដើម​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សង្កត់​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A​ក្នុង​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ប្រជាពលរដ្ឋ​ដែល​គាត់​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ​នោះគេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​FordRanger​ពាក់​ស្លាក​លេខ​រដ្ឋ​13,2-9090​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា​។​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​

​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ខឿន​សួនច្បារ​ចែកផ្លូវ​ហើយ​បុក​រះ​ដើម​ផ្កា​បាក់​អស់​ជាច្រើន​ដើម​រួមទាំង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​សង្កត់​រថយន្ត​ទៀត​បណ្ដាលឱ្យ​រថយន្តរ​ង​ការខូចខាត​មួយ​កំណាត់​មុខ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕S/​