​រថយន្ត​បើក​បុក​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​ភ្លាមៗ​ពេល​ដើរ​ឆ្លងផ្លូវ​

578
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ដោយ​រថយន្ត​មួយគ្រឿង​បើក​បុក​ពេលដែល​គាត់​ដើរ​ឆ្លងថ្នល់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ​ស្រុក​ថ្មគោល​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​២៨​ខែ កញ្ញា ឆ្នាំ​២០១៨​។​

​លោក​អ៊ឹង​សុវណ្ណ​អធិការរង​នគរបាល​ស្រុក​ថ្មគោល​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ត្រូវ​រថយន្តបុក​ស្លាប់​មានឈ្មោះ​ហឺយ សល់ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ ខាងលើ ។​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ​ផេង ដា​នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​

​លោក​អធិការរង​ស្រុក​បាន​បន្តថា​មុនពេល​កើតហេតុ​មាន រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស Rx.300 ព៌​ណ​.​ស ពាក់​ស្លាក​លេខ​បាត់ដំបង 2B-2327 បើក​កបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ជនរងគ្រោះ​មួយ​ដែល​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវ​បណ្ដាលឱ្យ​ប៉ើង​ស្លាប់​នៅក្បែ​ចិញ្ចើមថ្នល់​តែម្ដង ។​ចំណែក​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បាន​បញ្ជូន​ទាំង​អ្នកបើកបរ​ទាំង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ថ្មគោល​ជា​បណ្ដោះអាសន្ន​ដើម្បី​សាកសួរ​ចាត់ការ​តាម​នី​តី​វិធី​។​៕S/
​ ​ ​

​រូប​ថ​តៈ​សព​ស្ត្រី​ដែល​ស្លាប់​ដោយ​រថយន្តបុក​រថយន្ត​បង្ក​


​ ​