​រថយន្ត​បើក​បុក​ស្ត្រី​ម្នាក់​បម្រុង​ឆ្លងថ្នល់​បណ្តាលឱ្យ​ស្លាប់​រួច​គេចខ្លួនបាត់​

242
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​បន្ទាប់ពី​មាន​រថយន្ត​មួយគ្រឿង​បុក​ដែល​ជនរងគ្រោះ​បម្រុង​ដើរ​ឆ្លងផ្លូវ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៤=៧៥​ស្ថិតក្នុង​ភូមិ​អូរ​តា​នេស​ឃុំ​រលាប្អៀរ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​២១ ខែ​ក្កដា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ក្នុង​ឧប្បត្តិ​ហេតុនេះ ឈ្មោះ អូន ស៊ី​យ៉ា ភេទ ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​នេស ឃុំ​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ បានធ្វើ​ដំណើរ​ឆ្លងផ្លូវ​ជាតិ​ពី​កើ​តទៅ​លិច​។

ក្នុងពេល​ឆ្លង ក៏មាន​រថយន្ត​មួយ គ្រឿង​ដែល​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ស្ត្រី​រងគ្រោះ​ពេញ​មួយ​ទំហឹង រួច​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វ​បុណ្យ​តាម​ប្រពៃណី ៕S/​