​រថយន្ត​បើក​បុក​អ្នកជិះ​កង់​បណ្តាលឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅ​ស្រុក​សំបូរ​

772
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​រថយន្ត​នឹង​អ្នកជិះ​កង់​បើកបរ​បញ្ច្រាស់ទិស​គ្នា​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅនឹងកន្លែង​។​ហេតុ​កា​ណ៏​នេះ​បានកើត​ឡើង​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧​ត្រង់ចំណុច​ទួល​ទ្រាំង​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​០៧​ខែមិថុនា​ឆ្នាំ​២០១៨​។​

​លោក ណ​យ ស៊ី​ថាច អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា​លោក​ស្ត្រី​រង​គ្រោះជា​អ្នកជិះ​កង់​ឈ្មោះ​ខឺ​ម​សារី​ម​៧៣​ឆ្នាំ​បាន​ស្លាប់​រស់នៅ​ក្នុងភូមិ​អូរ​គ្រៀង​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​។​ចំណែក​អ្នកបើកបរ​រថយន្ត​(​ជនបង្ក​)​បាន​រត់​គេចខ្លួនបាត់​ស្រមោល​បន្សល់ទុក​រថ​យន្ត​នៅ​កន្លែង​។​

លោក​បាន​បន្តថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​បើក​ពី​ជើង​ទៅ​ត្បូង​មកដល់​កន្លែងកើតហេតុ​បាន​បុក​ស្ត្រី​ជិះ​កង់​ពី​ត្បូង​ទៅ​ជើង​បណ្តាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​
​បន្ទាប់មក​កម្លាំង​នគរបាល​ស្រុក​សំបូរ​បាន​យក​រថយន្ត​នឹង​កង់​ទៅ​រក្សារ​ទុក​នៅ​ប៉ុស្តិ៍​នរគ​បាល​រដ្ឋបាល​អូរ​គ្រៀង​រងចាំ​ការដោះស្រាយ​ចំនែក​សាកសព​សមត្ថកិច្ច​ប្រគល់​ឲ​ក្រុមគ្រួសារ​នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​រថយន្ត​បើក​បុក​អ្នកជិះ​កង់​បណ្តាលឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅ​ស្រុក​សំបូរ​