​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​ខណ្ឌ​៧​មករា​

734
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មិន​ចាំ​ស្លាក​លេខ​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ជិត​ដល់​មន្ទីរពេទ្យ​។

ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ក្បែរ​ផ្សារ​អូ​ឬ​ស្សី​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២​វិថី​ទេព​ផន​កែង​និង​ផ្លូវ​១០៧​វិថី​សុក​ហុក​ស្ថិតក្នុង​​សង្កាត់​បឹង​ព្រលិត​ខណ្ឌ​៧​មករា​កាលពី​វេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ ទូច ច័ន្ទ​ថន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​ធ្វើការ​នៅ​អង្គការ ការី​តាស់ ស្នាក់នៅ​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ មាន​ស្រុកកំណើត ភូមិ ឧដុង្គឃុំ​វាំង​ចាស់ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ។​

ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក click ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-3904 ។ សម្ភារៈ​ជាប់​ខ្លួន​មាន​លុយ​ដូ​ល្លា​ចំនួន​៣៨​ដុល្លារ​លុយ​ខ្មែរ​ចំនួន ៥៤.០០០​រៀល​និង​ខ្សែរ​កមាស​មួយ​ខ្សែរ ចិ​ញ្ជៀ​ន​តូច​មួយ​វង់​៕S/

#