​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ពីរ​នាក់​នៅ​ស្រុក​មោង​ឬ​ស្សី​

459
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​។​ហេតុការណ៍​ដ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥​នៅ​ចំណុច​ក្រុមទី​៤​ស្ថិតក្នុង​ភូមិ​អូរ​គ្រៀ​ត​ឃុំ​គារ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​កាល​ពីយ​ប់​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក​ម៉ៅ​ហ៊ត់​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជនរងគ្រោះ​ដែល​ត្រូវ​រថយន្តបុក​ស្លាប់​ទាំងពីរ​នាក់​មានឈ្មោះ​ដួង​សា​រ៉ា​យ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​លក់ដូរ​អ្នកបើក​ម៉ូតូ​។​

ឈ្មោះ​ចិត្ត រស្មី​ភេទ​ប្រុស​អាយុ​១១​ឆ្នាំ​មុខរបរ​សិស្ស​អ្នកជិះ​ខាង​ក្រោ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូរ​គ្រៀ​ត ឃុំ​គារ​ស្រុក​មោងឫស្សី​។​ចំណែក​អ្នកបើករថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​បុក​រួច​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់គេច​បាត់​ទាំងយប់​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡិន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​បាត់ដំបង​២B.១៦៨០​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​បាត់​)​ធ្វើដំណើរ​ពី​ទិស​ភ្នំពេញ​ទៅ​បាត់ដំបង​។​
លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា​C១២៥​ពណ៌​ខ្មៅ​ស៊េ​ឆ្នាំ​រី​២០១៦​ពាក់​ស្លាក​លេខ​ភ្នំពេញ​១FQ៨៩៨១​ដែល​ជិះ​ស្រប​ទិស​គ្នា​ហើយ​បត់​ឆ្វេង​មិន​មើល​ក្រោយ​ក៏ត្រូវ​រថយន្ត​កំពុងបើក​បរ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុក​បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​នៅនឹងកន្លែង​តែម្តង​៕S/

​ ​