​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

617
ចែករម្លែក

ដោយៈ​បូកគោ​/​កំ​ពតៈ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​បន្ទាប់ពី​ជួប​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ដោយ​រថយន្តបុក​ពេល​កំពុង​ជិះ​ម៉ូតូ​លើ​កំណាត់​ផ្លូវ​ឆ្ពោះទៅកាន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ​។ ករណីនេះ​បានកើត​ឡើង​ក្នុងភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ ។​
​លោក​វរសេនីយ៍ទោ​ស៊ូ​វណ្ណាត​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ស្ត្រី​រងគ្រោះ​ក្នុង​ហេតុការណ៍​ខា​លើ​ឈ្មោះ​អ៊ុយ​រតនា​អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត​។

​លោកនាយ​រងការិយាល័យ​បាន​រៀបរាប់ថា​ដំបូង​គេ​ឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុច​ស្ពាន​តូច​មួយ​ស្រាប់តែ​រថយន្ត​ប្រភេទ​បែន​ដឹក​ដី​គ្មាន​ស្លាក​លេខ​មកពី​ក្រោយ​បុក​ពេញទំហឹង​បណ្តាលឱ្យ​កិន​អ្នកបើកបរ​និង​ម៉ូតូ​ជាប់​ពីក្រោម​រថយន្ត​គួរឱ្យ​រន្ធត់​។​

​ប្រភព​ដដែល​បាន​បន្តថា​ពេល​ជួប​ហេតុការណ៍​បែបនេះ​អ្នកបើកបរ​បាន​រត់គេច​បាត់​ដោយ​បន្សល់​រថយន្ត​នៅនឹងកន្លែង​កើតហេតុ​។​ភ្លាមៗ​អ្នកជិតខាង​បាន​ចូលទៅ​ជួយ​រួច​ទំនាក់ទំនង​ហៅ​រថយន្ត​ដឹក​ទៅកាន់​មន្ទីរពេទ្យ តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ដោយ​បែក​ផ្លោក​នោម​ផង​នោះ ស្ត្រី​រងគ្រោះ​ក៏បាន​ស្លាប់​តែម្តង​៕S/​