​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​ប្តី​ស្លាប់​ប្រពន្ធ​របួសធ្ងន់​ជនបង្ក​រត់​បាត់​

634
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ប្តី​ដែលជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ឯ​ប្រពន្ធ​បាន​រងរបួស​ធ្ងន់​ដោយ​រថយន្ត​ម៉ាក​LEXUSRX,​ពណ៌​ស្ក​បើក​យ៉ាង​លឿន​មក​បុក​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1I9745​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ហើយ​ជនបង្ក​ចុះ​រត់​បាត់​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧​ស្ថិត​ល​ក្នុង​ភូមិគរ​ឃុំ​ស្នឹង​ស្រុក​បាណន់​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៧​ខែឧសភា​ឆ្នាំ​២០១៩​។​

​លោក​រើ​យ ចំរើន​មេ​រង​ប៉​អឹម​ស្រុក​បាណន់​បានឱ្យដឹងថា​សព​ជនរងគ្រោះ​មានឈ្មោះ​ហ៊​ន រ៉េ​ន​(​ប្តី​) អាយុ​៦៥​ឆ្នាំ​។​ចំណែក​ប្រពន្ធ​រងរបួស​ធ្ងន់​ឈ្មោះ​ផន​ម៉ៅ​អាយុ​៥២​ឆ្នាំ​។​ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូរ​គគី​ឃុំ​ត្រាវ​ជូ​ស្រុក​សំពៅ​លូន​។​ដោយឡែក​តៃកុង​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​បាន​ចុះ​ពី​រថយន្ត​ដាក់​មេ​ផាយ​បាត់ស្រមោល​៕S/

​ ​ ​ ​រូប​ថ​តៈ​សព​ប្តី ប្រពន្ធ​របួស​ធ្ង​ន ម៉ូតូ​និង​រថយន្ត​បង្ក​