​រថយន្ត​បើក​បុក​អ្នកដំណើរ​ម្នាក់​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​

290
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​ក្នុង​ល្បឿន​លឿន​ក៏​បុក​បុរស​ម្នាក់​កំពុង​ដើរ​លើផ្លូវ​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភា្ល​ម​នៅនឹងកន្លែង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៩.B​ពី​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​យប់​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៩​។​

លោក​អនុ​សេនី​យ៏​ឯក​ចាន់​ហុន​មេ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កន្ទួត​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​បានឃើញ​បុរស​ដើរ​នៅលើ​ផ្លូវជាតិ​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​កន្លែងកើតហេតុ​គេ​បានឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ក៏បាន​ទៅ​ជនរងគ្រោះ​ពីក្រោយ​បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​ស្លាប់​ភ្លាមៗ​។​

លោក​អនុ​សេនី​យ៏​ឯក​ចាន់​ហុន​បាន​បន្តថា​ជនរងគ្រោះ​ឈ្មោះ​មុន្នី​មី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំមាន​បុខ​រប​ជា​កសិករ​។​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​។​ក្រោយ​បង្ក​គ្រោះថ្នាក់​រថយន្ត​នោះ​ក៏បាន​បង្កើន​ល្បើ​ន​បើក​រត់​គេចខ្លួនបាត់​។​រីឯ​សាកសព​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះទៅពិនិត្យ​ដល់​កន្លែង​រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​៕S/