​រថយន្ត​បើក​បែក​កង់​មុខ​ក្រឡាប់​បណ្តាលឱ្យ​របួស​ជិត​២០​នាក់​នៅ​ស្រុក​រវៀង

411
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រោះ​ចរាចរ​ក្រោយពី​មកពី​ដើរលេង​បន្ទាប់​ពីថ្ងៃ​ចូលឆ្នាំ​និង​នៅ​ប្រាសាទ​កោះកែរ​ត្រូវបាន​ក្រឡាប់​រថយន្ត​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៩​នាក់​បាន​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ស្រែ​ច្នាប​ក្នុងភូមិ​ស្វាយ​ដំណាក់​ថ្មី​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​យប់​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​សាយ​ដេ​ត អធិការនគរបាល​ស្រុករ​វៀង​បានឱ្យដឹង​នៅ​ថ្ងៃទី​១៩​ខែមេសា ឆ្នាំ​២០១៩​នេះ​ថា​មុនពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​ដឹក​មនុស្ស​ពេញ​មកពី​លេង​កម្សាន្ត​នៅ ប្រាសាទ​កោះកែរ​។​លុះដល់​កន្លែងកើតហេតុ​ស្រាប់តែ​រថយន្ត​បែក​កង់​ខាងមុខ​បណ្តាលឱ្យ​រេ​ចង្កូត​ក្រឡាប់​តែម្តង ធ្វើឱ្យ​អ្នករួមដំណើរ​១៩​នាក់ ស្រី​៨​នាក់​រងរបួស​។​

លោក​សាយ​ដេ​ត​បាន​បន្តថា អ្នកបើកបរ​រថយន្ត​មានឈ្មោះ​ហៀ​ប ចាន់​ហុក​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដំណាក់​ចាស់​ឃុំ​រប​ទម ស្រុក​រវៀង ខេត្តព្រះវិហារ​បាន​រត់​គេចខ្លួន​។ ដោយឡែក​រថយន្ត ដែល​ក្រឡាប់​ម៉ាក​តូយ៉ូតា​ពណ៌​ស មួយ​បាំង​កន្លះ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB1160​ត្រូវបាន​សមត្ថកិច្ច​យក ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕S/​

#