​រថយន្ត​បើក​លឿន​ដល់​ផ្លូវ​កោង​បត់​អត់​ទាន់​ក៏​ធ្លាក់​ស្នាមភ្លោះ​ស្លាប់​ម្នាក់​

570
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​យក​ចង្កូត​មិនទាន់​ធ្លាក់​ស្នាមភ្លោះ​បណ្តាលឱ្យ​អ្នកបើក​ស្លាប់​នៅក្នុង​រថយន្ត​។​ឧបទ្ទវៈហេតុ​កើតឡើង​នៅមុខ​វត្ត​ប្រាសាទសំរោង​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ឃុំ​ស្វាយចេក​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ។​

​ប្រជា​ការពារ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​បាន​ប្រាប់​ឱ្យដឹងថា​: អ្នកបើករថយន្ត​មានឈ្មោះ​សោម សុ​ភី អាយុ​៥០​ឆ្នាំ ជា​យោធា​មាន​ឋានៈ​ជា​អនុសេនីយ៍ឯក​នាយរង​ការិយាល័យ​ប្រតិបត្តិការ​សឹក​សេនាធិការដ្ឋាន​អន្តរាគមន៍​។​រស់នៅ​ម្តុំ​ផ្សារ​ថ្មី​ភូមិ​២​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​៕S/

​រូបថត : លោក​សោម សុ​ភី អាយុ​៥០​ឆ្នាំ ជា​យោធា​មាន​ឋា​នះ​ជា​អនុសេនីយ៍ឯក នាយរង​ការិយាល័យ​ប្រតិបត្តិការ​សឹក​សេនាធិការដ្ឋាន​អន្តរាគមន៍​ស្លាប់​ក្នុង​រថយន្ត (​រូប​:​ប​.​ជ័យ​)​