​រថយន្ត​បើក​លឿន​បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ស្ពាន​អាកាស​

363
ចែករម្លែក
  • 14
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y0570​បត់​ស្តាំ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកាស​៥​មករា​បណ្តាលឱ្យ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទៅមុខ​លេង​រួច​ម្ចាស់​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់​។​

​ហេតុ​ការ​នេះ​កើតឡើង​នៅ​ចំណុច​ស្ពាន​អាកាស​៥​មករា​តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី​កែង​និង​ផ្លូវ​២៨៩​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣​ខណ្ឌទួលគោក​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​