​រថយន្ត​បើ​កជែងគ្នា​ជ្រុល​ទៅបុក​ស្ត្រី​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

621
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ស្ត្រី​ម្នាក់​រកស៊ី​អាំង​កណ្តុរ​លក៎បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត​ដែល​ខូច​ចត​លើ​ចិញ្ចើមថ្នល់​ហើយ​ជ្រុល​ចង្កូត​ទៅបុក​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូ​ប​ជាតិ​លេខ​៥៧​ស្ថិតក្នុង​ក្រុមទី​១០​ភូមិ​គោក​ពន​កលៃ​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​៤​ខែ​ឩ​សភា​នាំ​២០១៩​។​

​លោក​ឈាង​រ៉ុង​មន្ត្រី​ចរាចរណ៍​ខេត្ត​បានឱ្យដឹងថា​ស្ត្រី​ដែល​ស្លាប់មាន​ឈ្មោះថា​សុវណ្ណ​អាយុ​៤២​ឆ្នាំ​(​បង​)​និង​អ្នករបួសធ្ងន់​ឈ្មោះថា សាវុន​អាយុ​២៥​ឆ្នាំ​(​ប្អូនស្រី​)​ទាំងពីរ​នាក់​រសនៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ​។​

ក្រោយ​ពិនិត្យ​សាកសព​និង​វាស់វែង​រួច​សមត្ថកិច្ច​ជំនាញ​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយឡែក​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវ​ប៉ូលិស​ចរាចរណ៍​ខេត្ត​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ផ្លូវគោក​ខេត្ត​ដើម្បី​ដោ​ញ​ស្រាយ​នៅពេល​ក្រោយ​៕S/

​ ​ ​