​រថយន្ត​បែក​កង់​នៅលើ​ផ្លូវជាតិ​លេខ​១​ក្រឡាប់​បះជើង​បង្ក​ការភ្ញាក់ផ្អើល​

771
ចែករម្លែក

​ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ខណៈ​រថយន្ត​ទ្រង់​វែង​បើកបរ​បែក​កង់​រេ​ចង្កូត​ក្រឡាប់​បះជើង លើផ្លូវ​ជាតិ​លេខ​១ ។​ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​រថយន្ត​ផ្សេង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​១​ចំណុច​ភូមិ​សង្កែ​ចុង ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង កាលពី​វា​លា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​HYUNDAI​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ព្រះសីហនុ​3A 5062​បើក​ដោយ​ឈ្មោះ នាក់ ដា​រ៉ូ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​តានី ឃុំ​តានី​ស្រុក​អង្គ​ជ័យ ខេត្តកំពត បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​លុះ​មកដល់​ចំណុច​ខាងលើ បាន​បែក​កង់់​រេ​ចង្កូត​ក្រឡាប់​កណ្តាល​ថ្នល់​តែឯង បណ្តាលឱ្យ​រថយន្ត​នោះ​រង​ការខូចខាត​ជា​ទម្ងន់​។​

​ប៉ុន្តែ​ករណីនេះ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​រថយន្ត​ផ្សេង​ឡើយ​។​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​និង​សមត្ថកិច្ច​បាន​ហៅ​រថយន្តស្ទូច​មក​ស្ទូច​ឡើងវិញ​ដើម្បី​យកទៅ​ជួសជុល​៕S/​

​រថយន្ត​បែក​កង់​នៅលើ​ផ្លូវជាតិ​លេខ​១​ក្រឡាប់​បះជើង​បង្ក​ការភ្ញាក់ផ្អើល​