​រថយន្ត​បែន​ដឹក​ខ្សាច់​គេច​ពី​រ៉ឺម៉ក​កង់​បី​បុក​បង្គោល​ភ្លើង​និង​ស្លាក​ចរាចរ​

1282
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​១​ថ្ងៃទី​២៦​ខែ​មិនា​ឆ្នាំ​២០១៨ រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ស្រេង​ដឹកជញ្ជូន​មួយគ្រឿង បាន​បើក​គេច​ពី​រ៉ឺម៉ក​កង់​បី ជ្រុល​ទៅបុក​បង្គោល​ភ្លើង​១​ដើម​,​ស្លាក​លេខ​បង្ហាញផ្លូវ​១​ដើម​និង បែក​បំពុង​ទុយោ​អគ្គិសនី​ឯ រថយន្ត​ខ្ទេច​ក្បាល តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បែន​យី​ឌុប​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ស្រេង​ដឹកជញ្ជូន​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-5875 បើកបរ​ពី​កើ​តទៅ​លិច​។

លុះ​មកដល់​ចំណុចកើតហេតុ មាន​រ៉ឺម៉ក​កង់​បី​មួយគ្រឿង បើក​កាត់មុខ ឃើញ​ដូច្នោះ​អ្នកបើកបរ​ប្រឹង​បួង​ចង្កូត​គេច​ទើប​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​១​ដើម​បុក​ស្លាក​លេខ​បង្ហាញផ្លូវ​១​ដើម​ពេញទំហឹង​គាប​ក្បាល​រថយន្ត​ជាប់​នឹង​បង្គោល​ភ្លើង​ទៅមុខ​លែងរួច និង​បែក​បំពង់​ទុយោ​របស់​អគ្គិសនី​កម្ពុជា​រង​ការខូចខាត​បន្តិចបន្តួច ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​ដី​មួយគ្រឿង​ទៀត មក​សណ្តោង​អូស​ចេញ ដើម្បី​សម្រួល​ចរាច​រាណ៍ ហើយ​ឲ្យ​ខាង​តំណាង​រថយន្ត​បង្ក​ដោះស្រាយ​សង​សំណង់​ទ្រព្យសម្បត្តិ​រដ្ឋ ៕S/​

​រថយន្ត​បែន​ដឹក​ខ្សាច់​គេច​ពី​រ៉ឺម៉ក​កង់​បី​បុក​បង្គោល​ភ្លើង​និង​ស្លាក​ចរាចរ​