​រថយន្ត​បែន​ដឹក​ដី​បើក​វ៉ា​ជែង​មិន​ប្រយ័ត្ន​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​

240
ចែករម្លែក

ដោយ​:​ចាន់តូ​/​ភ្នំពេញ​:​គ្រោះថ្នាក់​ចារ​ចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​បែន​ដឹក​ដី​បើកបរ​លឿន​វ៉ា​ជែង​ដល់​ផ្លូវ​កោង​ជ្រុល​ធ្លាក់​ជើងទេ​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​ក្រឡាប់​តែ​មិនមាន​អ្នក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​៧​មករា​សង្កាត់​សាក់​សំពៅ​ខណ្ឌដង្កោ​កាល​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើ​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ដោយ​ត្រួតពិនិត្យ​មិនមាន​ប៉ះពាល់​ដល់​ជិតខាង​នឹង​ទ្រព្យសម្បត្តិ​រដ្ឋ​បានអនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្តស្ទូច​យក​រថយន្ត​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕S/​