​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បុក​បង្គោល​ភ្លើង​បន្ត​ចូលដល់​ផ្ទះ​ពលរដ្ឋ​ទៀត

1128
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទីក្រុង មិនបាន​ប្រុងប្រយ័ត្ន​ក៏​រេ​ចង្កូត បុក​បង្គោល​ភ្លើង​និង ជ្រុល​ចូលដល់​ផ្ទះ​ពលរដ្ឋ បង្ករ​ការខូចខាត ទ្រព្យសម្បត្តិ អស់​មួយចំនួន​។ តែ​សំណាងល្អ​ពុំមាន​មនុស្ស​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​។​

​ករណីនេះ​កើតឡើង នៅ​ព្រឹក ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ លើផ្លូវ​ឯករាជ្យ ត្រង់ចំណុច មុខ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ស្ថិតនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ខេត្ត​បាន​ប្រាប់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយ​រថយន្ត​បែន​ដឹក​ដី ០១​គ្រឿង​ម៉ាក HYUNDAI ពាក់​ផ្លាកលេខ​ភ្នំពេញ​3B-3823 មាន​ទិសដៅ​ពី​លិច ឆ្ពោះទៅ កើត។

លុះដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ចង្កូត​មក​ខាងឆ្វេង​ដៃ បុក​បាក់​បង្គោល​ភ្លើង ហើយ​ជ្រុល​ចូលទៅ​មុខផ្ទះ​ពលរដ្ឋ​មួយកន្លែង បណ្តាលអោយ​ខូចខាត​សម្ភារៈ​មួយចំនួន ប៉ុន្តែ​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ ។​បច្ចុប្បន្ន​រថយន្ត ០១​គ្រឿង​នេះ បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បុក​បង្គោល​ភ្លើង​បន្ត​ចូលដល់​ផ្ទះ​ពលរដ្ឋ​ទៀត​