​រថយន្ត​បែន​ធុន​ធំ​បុក​រថយន្ត​កូរ៉េ​បណ្តាលឱ្យ​ក្រឡាប់​

783
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​រងរបួស​ខណៈ​កំពុងធ្វើដំណើរ​តាម​រថយន្ត​កូ​រេ​ដឹកឈើ​មួយគ្រឿង​ជ្រុល​ទៅបុក​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​បុរស​ម្នាក់​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​ផ្លូវ​៥០​ម៉ែត្រ​កែង​និង​ផ្លូវ​៦០​ម៉ែត្រ​ភូមិ​ព្រែក​ថ្លឹង​សង្កាត់​ជើងឯក​ខណ្ឌដង្កោ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​និង​អ្នករួមដំណើរ​២​នាក់​ទៀត​បើករថយន្ត​កូ​រេ​ម៉ាក​kIA​ពណ៍​ស​ពាក់​ស្លាក​លេខ​ឆ​-3468​ភព​2​បើក​ពី​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ​។

​លុះដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏មាន​រថយន្ត​បែន​ដឹក​ដី​ពាក់​ស្លាក​លេខ​ខម​3-0064​បើកបរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​រថយន្ត​បាន​ជ្រុល​ទៅបុក​រថយន្ត​កូ​រេ​ដឹក​កំណាត់ឈើ​ចាស់ៗ​បណ្តាលឱ្យ​ក្រឡាប់ចាក់​ឈើ​ចោល​ពេញ​ផ្លូវ និង​បុរស​ម្នាក់​របួសស្រាល​។​

​ក្រោយពេល​កើតហេតុ​នគរបាល​ចរាចរ​ណ៏​បាន​ចុះមក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​ហើយក៏​បាន​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​

​រថយន្ត​បែន​ធុន​ធំ​បុក​រថយន្ត​កូរ៉េ​បណ្តាលឱ្យ​ក្រឡាប់​