​រថយន្ត​ពីរ​គ្រឿង​កៀរ​គ្នា​ក្រឡាប់​បណ្តាលឱ្យមាន​អ្នករបួស​៧​នាក់​

254
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​រថយន្ត​ពីរ​គ្រឿង​បើក​កៀរ​គ្នា​ក្រឡាប់​បណ្តាលឱ្យមាន​អ្នករងរបួស​៧​នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៤.១០៥​ត្រង់ចំណុច​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​។​

​ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​ALPHARD​បាន​ចុះ​រត់​គេចខ្លួនបាត់​។​អ្នករងរបួស​ត្រូវបាន​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ត្រពាំង​ក្រឡឹង​។​ចំពោះ​រថយន្ត​ទាំង​២​គ្រឿង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចាត់ការ​តាម​នីតិវិធី​៕S/​