​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​រងរបួស​ម្នា​ក់នៅ​ខណ្ឌទួលគោក​

464
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover១​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ទៅបុក​ជាមួយ​រថយន្ត​Prius​មួយគ្រឿង​ទៀត​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ទាំងសង្ខាង​នឹង​បង្ក​ឱ្យ​អ្នកបើករថយន្ត​Pirus​រងរបួស​ធ្ងន់​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​៥៩២ កែង​និង​ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​។​

​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត Pirus មួយគ្រឿង ពណ៌ ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV.5792 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩២ ទឹ​សដៅ​ពី​លិច ទៅ​កើត​។

លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ ស្រាប់​តែមាន​រថយន្ត មួយគ្រឿង ម៉ាក Ranger Rover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH.5188 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩២​ទឹ​សដៅ​ពី​កើ​តទៅ​លិច ។​

ខណៈ​មកដល់​ផ្លូវបំបែក​ជា​បួន​ជា​កន្លែងកើតហេតុ​ខាងលើ​ក៏​បត់​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​រថយន្ត​ព្រូស បញ្ច្រាស់​ទឹ​ស​គ្នា​បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ព្រូស​រងរបួស​ធ្ងន់​៕S/

​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​រងរបួស​ម្នា​ក់នៅ​ខណ្ឌទួលគោក​