​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ​រង​ការខូចខាត​យ៉ាងដំណំ

1003
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​លុច​ស៊ី​ស​IS250​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2U6899​បាន​បើក​បុក​ជាមួយ​រថយន្ត​ព្រូស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ0583​។​នៅ​ចំណុច​ស្តុ​ប​ផ្លូវបំបែក​ជា​បួន​បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​និង​រងរបួស​ទាំងសង្ខាង​។​

​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ស្តុ​ប​សន្ធរ​មុខ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​ម៉ៅ​សេទុង​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២​ខណ្ឌទួលគោក​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​ដល់​កន្លែងកើតហេតុ​និង​ទាក់ទង​ទៅ​ជំនា​ញច​រា​រណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​មក​ធ្វើការ​វាស់វែង​យក​រថយន្ដ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕S/​