​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​បីនាក់​រងរបួស​នៅ​ស្រុក​ឧដុង្គ​

417
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ពី​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​បីនាក់​រងរបួស​ធ្ងន់​ស្រាល​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦​និង​៧​។​ត្រង់ចំណុច​ភូមិ​ក្បាល​អូរ​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​។​

​រថយន្ត​មួយគ្រឿង ម៉ាក កូរ៉ូឡា ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2D. 4990 បើកបរ​ដោយ​ឈ្មោះ ផល ផេង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​រស់នៅ​ភូមិ​ឈូកស ឃុំ​ព្រះ​ស្រែ​ស្រុក​ឧដុង្គ​។​បុក​ជាមួយ​រថយន្ត​មួយ គ្រឿង​ម៉ាក ហ៊ីយ៉ានដាយ ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E. 0861 ។​បើកបរ​ដោយ​ឈ្មោះ រឿន រុន ភេទ ប្រុស អាយុ ៥២ ឆ្នាំ រួម​ដំណើរ​ជាមួយ​ប្រពន្ធ​ឈ្មោះ ច​ន សុខ​លាង ភេទ​ស្រី អាយុ ៤៨​ឆ្នាំ អ្នក​ទាំងពីរ​នាក់​រស់​នៅ​ភូមិ​មនោ​រម្យ​ឃុំ​មនោ​រម្យ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​

​ប្រភព​បាន​បន្តថា​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​ស្រុក​ឧដុង្គ​ចុះទៅ​វាស់វែង​និង​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ឧដុង្គ​។​វត្ថុតាង​ទាំងពី​គ្រឿង​យម​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​