​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​របួសធ្ងន់​និង​ស្រាល​បួន​នាក់​ម្នាក់​គាប​ជាប់​កា​បី​ន​

1183
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៨​រថយន្ត​ធ្ងន់​ធំ​មួយគ្រឿង​បើក​លឿន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​រួច​ក៏​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​បត់​មក​បញ្ច្រាស់​គាប​ជាប់​យុវជន​ម្នាក់​ក្នុងកា​បី​ន​រថយន្ត​។ តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​សម្តី​អ្នកបើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យិន​ដា​ពណ៌​ខៀវ​ពាក់​ស្លាក​លេខក​8251-​ភព​3​រួម​ដំណើរ​ជាមួយ​កូនប្រុស​ម្នាក់​និង​ក្មួយប្រុស​ពីរ​នាក់​ទៀត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។​លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក ជា​ប្រភេទ​រថយន្ត​បាញ់​បេតុង បាន​បើក​ឆ្លង​មកពី​ផ្លូវ​ម្ខាង​ទៀត រួច​បើក​បត់​មក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ធ្វើ​ឲ្យ​គាត់​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ចំ​កង់​ខាងក្រោយ​បណ្តាលឱ្យ​កូនប្រុស​របស់គាត់​គាប​ជាប់​ក្នុងកា​បី​ន​រថយន្ត​រងរបួស​បាក់ជើង​ទាំងពីរ​។​ចំណែក​ក្មួយប្រុស​ពីរ​នាក់​រងរបួស​ស្រាល ។

​ដោយឡែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។​ចំណែក​រថយន្ត​បាញ់​បេតុង​បង្កហេតុ​រួច​បើក​រត់គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​មកដល់​កន្លែងកើតហេតុ ដោយសារ​រថយន្ត​បង្ក​បើក​រត់​បាត់ ហើយ​ខាង​រថយន្ត​រងគ្រោះ​មិន​ប្ដឹងផ្ដល់​ក៏​ប្រគល់​រថយន្ត​ឲ្យ​ទៅ​ម្ចាស់​យកទៅ​ជួលជុល​ដោយ​ខ្លួនឯង​៕S/​

​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​របួសធ្ងន់​និង​ស្រាល​បួន​នាក់​ម្នាក់​គាប​ជាប់​កា​បី​ន​