​រថយន្ត​ពីរ​គ្រឿង បុក​គ្នា ធ្វើឱ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​

246

(​កំ​ពត)៖ បុរស​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង ដោយសារ​រថយន្ត​ដឹកស្រូវ និង​រថយន្ត​សណ្តោង​ខ្នាត​ធំ បុក​គ្នា ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង ៤:៣០ រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ។

​នគរបាល​មូលដ្ឋាន បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ ដែល​បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​ខាងលើ ឈ្មោះ ណី ចំរើន អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ប្រភព​ដដែល បាន​រៀបរាប់ថា ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ដល់​គោលដៅ ក៏​ប្រទះឃើញ​បុរស​ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ (​មិនទាន់​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​ភ្លាមៗ​)​។ អ្នករងរបួស​ធ្ងន់ បាន​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​។ ចំណែក​ភាគី​ម្ខាង​ទៀត បាន​ទុក​រថយន្ត នៅនឹងកន្លែង​កើតហេតុ រួច​រត់​គេចខ្លួនបាត់​តែម្តង​៕​​ដោយ បូកគោ​/sn