​រថយន្ត​ព្រូស​បុក​រះ​ម៉ូតូ​កង់​បី​២​គ្រឿង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ចំនួន​៤​នាក់​

493
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ មនុស្ស ស្រី ម្នាក់ បាន ស្លាប់ និង ៤​នាក់ ទៀត បាន រងរបួស ធ្ងន់ ស្រាល ត្រូវ បាន ប​ញ្ជួ​ន ទៅ សង្គ្រោះ នៅ មន្ទី​ពេទ្យ ភ្លាម ៗ ។ខណៈ ជួប គ្រោះ ថ្នាក់ ចរាចរណ៍ បង្កឡើង ដោយ រថយន្ត តូ​យូ​តា ព្រូស បើក បរ ក្នុង ស្ថាន ភាពស្រវឹង​។​រថយន្ត បាន​រេ​ចង្កូត ជ្រុល​ទៅបុក រះ​ម៉ូតូ កង់​បី ពីរ​គ្រឿង ដែល ធ្វើ ដំណើរ បញ្ច្រាស់ ទិសដៅ គ្នា ។កាល ពី​វេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី ១៧​ខែឧសភា​ឆ្នាំ ២០១៩ ទុល​មុខ​និង​សំណង់ លំនៅ ដ្ឋា​ន​វាល​ស្បូវ​ផ្លូវជាតិ​លេ​១​ភូមិ​ក្តី​តា​កុយ​សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​

​សព​ជន រងគ្រោះ ឈ្មោះ ភោគ នៅ ភេទ ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខ របរ កម្មករ រោង ចក្រ ស្នាក់ នៅ បន្ទប់​ជួល សង្កាត់ ទួល សង្កែ ទី​១ ខណ្ឌ ឬ​ស្សី កែវ ។​ចំណែក​បុរស ជា ប្តី ដែល​រងរបួស​ធ្ងន់​មានឈ្មោះ អ៊ុក រដ្ឋា អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​ឯ​ជន​ពេល​ថ្ងៃ ពេលយប់​រត់​រឺ​ម៉ក​កង់​បី ស្នាក់នៅ​និង​ស្រុកកំណើត​នៅ​ជាមួយ​ប្រពន្ធ​រងគ្រោះ​ខាងលើ​។​បើក​រឺ​ម៉ក ម៉ូតូ​ម៉ាក​សង់​ចិន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយរៀង​1D.5139 ។​

ដោយឡែក ខាង​ម៉ូតូ កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HL.5092​វិញ ដែល មាន មនុស្ស រងរបួស ធ្ងន់ ស្រាល ចំនួន 3​នាក់ មិន ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​៕S/​