​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​ជនជាតិ​ចិន​ពីក្រោយ​ស្លាប់​

561
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពីក្រោយ​ផ្លោង​ទៅ​ប៉ះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ដោយសារ​មិន​ពាក់មួក​សុ​វិត្ត​ភាព​បណ្តាល​ឲ្យ​បែកក្បាល​ចេញ​ខួរ​ស្លាប់​មួយ​រំពេច​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី​ជាប់​របង​ព្រលាន​យន្ត ហោះ​ពោ​ធិ៏​ចិន​តុង ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។

​​សព​បុរសរងគ្រោះ​ខាងលើ​ជា​ជន​ជាតិចិន មាន ឈ្មោះ​JIN BAOSONG (​ជិន បាវ​សុង​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ធ្វើការ​នៅ ក្រុង​ហ៊ុន​ស៊ិ​ច​ផ្លាស អ៊ិន​ដាស​ស្រ៊ុ​យ​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​ធ្វើការ​វាស់វែង​និង​ឆែក​ក្នុងការ​បូ​ប​ឃើញ​លុយ​ដូ​ល្លា​ចំនួន​១០០​ដុល្លារ​និង​កាត​ផ្សេងៗ​ចំនួន​៧​សន្លឹក​ហើយនឹង​យក​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ព​ធិ​ការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​រីឯ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​និង​រៀបចំ​ដឹកយក​ទៅ​តំកល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ស្វែងរក​សាច់ញាតិ​មក​ចាត់ចែង​ធ្វើបុណ្យ​នៅពេល​ក្រោយ ៕S/

​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ម៉ូតូ​ជនជាតិ​ចិន​ពីក្រោយ​ស្លាប់​

#