​រថយន្ត​មួយគ្រឿង​ក្រឡាប់​ផ្ងារ​កង់​ចាក់​អុស​ឈើ​ឈ្លី​កជាង​៤០០​ដុំ​រាយប៉ាយ​ពេញ​ផ្លូវ​

701
ចែករម្លែក

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​អូស​ឈើ​ឈ្លី​ង​ជាង​៤០០​ដុំ​ត្រូវបាន​រាយប៉ាយ​ពេញ​ផ្លូវ​គ្រា​ដែលមាន​រថយន្ត​ម៉ាក់​ហ៊ីយ៉ានដាយ​មួយគ្រឿង​បាន​ក្រឡាប់​តែ​មិន​បង្ក​ឱ្យ​អ្នកជិះ​លើ​លើ​រថយន្ត​រងរបួស​ឡើយ​។​

​លោក​វរៈសេនីយ៍ត្រី​ប៉ៃលិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​បាន​បញ្ជាក់ថា​នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៩​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​នៅ​ចំណុច​បង្គោលគីឡូម៉ែត្រ​៦៧ ផ្លូវជាតិ​លេខ​៧៦A ស្ថិតនៅ​ភូមិ អូរ​អាម​ឃុំ ស្រែ​ខ្ទុ​ម ស្រុ​កែវ​សីមា ។​

​លោក​បាន​បន្តថា​រថយន្ត​នោះ​ម៉ាក់​ហ៊ីយ៉ានដាយ​ចំណុះ​២.៥​តោន​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2B8775​មាន​ផ្ទុក​អុស​ឈើ​ឈ្លីក​មូល​មុខ​២០​សង់ទីម៉ែត្រ​ប្រវែង​២០​សង់ទីម៉ែត្រ​ចំនួន​៤០០​ដុំ​។​បើកបរ​ក្នុងទិសដៅ​ពី​ស្រុក​កែវ​សីមា​ឆ្ពោះទៅ​ខេត្តមណ្ឌលគិរី​ដោយ​រថយន្ត​ឡើង​ចំណោត​មិន​រួច​បាន​រអិល​ថយក្រោយ​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ តែ​មិន​បណ្តាលឱ្យមាន​នរណារ​ងរ​បួស​ទេ​។

​អ្នកបើក ឈ្មោះ ពិន ហៀ​ប ភេទ ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ ស្រែ​រនាម ឃុំ ឃ្សឹ​ម ស្រុក ស្នួល ខេត្ត ក្រចេះ​។​អ្នករួមដំណើរ​២​នាក់​១-​ឈ្មោះ ស្រឿ​ន សុ​ភី ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ប្រពន្ធ​អ្នកបើកបរ​។​២-​ឈ្មោះ ភី​ន នាង ភេទ​ស្រី អាយុ ៤៥​ឆ្នាំ នាក់​ទាំងពីរ​មាន​ទីលំនៅ ភូមិ​ឃុំ​ខាងលើ​។​ក្រោយ​កើតហេតុ​ម្ចាស់​បាន​ហៅ​រថយន្ត​ស្ទួ​ចឡើង​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ព្រោះ​មិន​បង្ក​ឱ្យ​ទ្រព្យសម្បត្តិ​សាធារណៈ​រង​ការខូចខាត​ឡើយ​៕S/​