​រថយន្ត​មួយគ្រឿង​ក្រឡាប់​ដោយសារ​បុក​ជាមួយ​ម៉ូតូ​នៅ​ស្រុក​សំរោង​ទង​

679
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​បង្ក​ឱ្យ​មនុស្ស​ពីរ​នាក់​រង​បួស​ធ្ងន់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨​និង​៤០​។​ហេតុការណ៍​នៅ​ចំណុច​ភូមិ​ស្លា​ឃុំ​វ​ល្លិ៍​ស​ស្រុ​ម​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៩​និង​១៤​នាទី​យប់​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក់​ព្រូស​ពណ៌​ឈាមជ្រូក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2T1839​។​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ឈ្មោះ​នី​វ​ឈៀក​គ័​រ​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​រាជធានី​ភ្នំពេញ​បើកបរ​ពី​លិចទៅ​កើត​។

លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៧​ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1H.7617​បើកបរ​ដោយ​ឈ្មោះ ម៉ៅ ទារុណ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ក្រាំង​ច​ចាប ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នករួមដំណើ​ឈ្មោះ យឹម រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​បណ្តាលអោយ​រង​របួសធ្ងន់​ទាំងពី​នាក់​ត្រូវបាន​ដឹក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សុខ​ណា​កំពង់ស្ពឺ ។​

ចំពោះ​រថយន្ត និង​ម៉ូតូ​ខូចខាត​កំរិតធ្ងន់ និង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង ។​ចំពោះ​ជនជាតិ​ចិន សមត្ថកិច្ច​កំពុង​យកមក​ធ្វើការ​សួរនាំ នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង ៕S/​

​រថយន្ត​មួយគ្រឿង​ក្រឡាប់​ដោយសារ​បុក​ជាមួយ​ម៉ូតូ​នៅ​ស្រុក​សំរោង​ទង