​រថយន្ត​មួយគ្រឿង​ដឹក​ដើមឈើ​រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលក្នុង​ទឹក​បឹង​

464
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​រួម​និង​ព្រូឡាន​ម្នាក់ទៀត​បើករថយន្ត​មួយគ្រឿង​ដឹក​ដើមឈើ​បើកបរ​ក្នុង​ល្បឿន​លឿន​បណ្ដាលឱ្យ​ធ្លាក់​ផ្លូវ​រអិល​ក្រឡាប់​ផ្ងា​ជើង​ចូលក្នុង​ទឹក​បឹង​។​ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្កូ​វ​លេខ​៥១​ចំនុច​ជិត​ច្រកចូល​ខ្លោងទ្វា​វត្ត​សំរោង​ក្នុង​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​យប់​ទាបភ្លឺ​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៨​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ចំណុះ​២​តោន​កន្លះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​-3E0943​បើកបរ​ដោយ​បុរស​ម្នាក់​រួម​និង​ព្រូ​ម្នាក់​បើករថយន្ត​មួយគ្រឿង​ដឹក​ដើមឈើ​ពេញ​ទិសដៅ​ពី​លិចទៅ​កើត​។​ខណៈ​មកដល់​ចំណុច​កើត​មេឃ​កំពុង​ភ្លៀង​ផង​នោះ​គាប់​ជួន​ផ្លូវ​កោង​ទៀត​បាន​ធ្លាក់​ពី​ផ្លូវ​បេតុង​ក៏​រអិល​ក្រឡាប់​ធ្លាក់ចូល​ក្នុង​ទឹក​បឹង​ផ្ងា​ជើង​ឡើងលើ​ទ្រ​មេឃ​តែ​អ្នក​បើ​បរ​និង​ព្រូ​លោត​ចេញ​ទាន់​មិនមាន​របួស​នោះទេ​៕S/​

​រថយន្ត​មួយគ្រឿង​ដឹក​ដើមឈើ​រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលក្នុង​ទឹក​បឹង​