​រថយន្ត​មួយគ្រឿង​បើក​បុក​របង​ផ្ទះ​អ្នកភូមិ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

825
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ជនជាតិ​វៀតណាម​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​រួច​បួង​ចង្កូត​បុក​របង​ថ្ម បណ្ដាល​ឲ្យ​ស្លាប់​ខ្លួនឯង​និង​របួសធ្ងន់​២​នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​៣១៣​ស្ថិតក្នុង​ភូមិ​សៀម ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៨​។​

​លោក អ៊​ន សុគន្ធ អធិការ​ស្រុក​បាភ្នំ​បាន​ប្រាប់​ឲ្យ​ដឹងថា ករណីនេះ​បង្កដោយ​រថយន្ត មួយគ្រឿង​ម៉ាក​4RUNNER (​ហ្វ​រេ​ន​ន័​រ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2C 9772 បើក​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​។

លុះ​មកដល់​កន្លែងកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​របង​ផ្ទះ​របស់​ឈ្មោះ យ៉ាន់ ដូ​មី​នី​កា ភេទ ស្រី អាយុ​២៨​ឆ្នាំ ភូមិ​សៀម ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​គ្មាន​របួស​។ ប៉ុន្តែ​បាក់​របង​ថ្ម​ខ្ទេច ក្នុងនោះ​អ្នក​ជិៈ​ក្នុង​រថយន្ត​៣​នាក់​បាន​ស្លាប់​និង​របួស ចំណែក​រថយន្ដ​ខូចខាត​ទាំងស្រុង ។​

​លោក​អធិការ​បន្តថា ជនរងគ្រោះ​ទាំង​៣​នាក់​ទី​១​ឈ្មោះ ស៊ឹង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ស្រុក​ដា​ឡា​ត់ ប្រទេស​វៀតណាម ជា​អ្នកបើកបរ បាន​ស្លាប់​ពេល​បញ្ជូន​មកដល់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បាភ្នំ​។

អ្នករួមដំណើរ​២​នាក់​ទី​១​ឈ្មោះ យ៉ាវ ស៊ីនួន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​កាន់​អត្ត​សញ្ញា​បណ្ណ​សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​លេខ​២​សង្កាត់ លេខ​3៣​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ របួសធ្ងន់​។ ទី​២​ជនជាតិ​វៀតណាម​ជា​បុរស​អត​ស្គាល់ឈ្មោះ អ្នក​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​។​

​ទោះបីជា​យ៉ាងណា​ចំពោះ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​រថយន្តបុក​របង​បែបនេះ សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ នៅឡើយ​នោះទេ ថា​តើ​អ្នកបើក​ស្រវឹង ងងុយដេក បែក​កង់​ឬ​យ៉ាងណា​,,,?​។​​បច្ចុប្បន្ន​រថយន្ត​រក្សា​ទុក​នៅ​ប៉ុ​ស្តឹ​ស្ដៅ​កោង​ចំណែក​សព​ប្រគល់​ឱ្យទៅ​បងប្អូន​យកទៅ​ប្រទេស​វៀតណាម​វិញ​៕S/

​សម្ពោធ​អាគារ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្ទឹងត្រែង​