​រថយន្ត​មួយគ្រឿង​បើក​បុក​រថយន្ត​ដឹក​សំរាម​ពីក្រោយ​បណ្ដាលឱ្យ​របួស​៣​នាក់​

560
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត​ទំនើប​មួយគ្រឿង​បាន​បើក​បុក​រថយន្ត​ដឹក​សំរាម​ពីក្រោយ​ដែល​កំពុង​ឈប់​ប្រមូល​សំរាម​បណ្ដាលឱ្យ​កម្មករ​ម្នាក់​កំពុង​ប្រមូល​សំរាម​រងរបួស​ធ្ងន់​និង​កូនតូច​ពីរ​នាក់​ខាង​រថយន្ត​របួសស្រាល​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី​ត្រង់ចំណុច​បុរី​ញូ​ថោ​ន​ក្នុង​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់​រួម​និង​កូនតូច​ពីរ​នាក់​ទៀត បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​MARCH ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-6592 ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។

​លុះ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​រថយន្ត​សំរាម​ដែល​កំពុង​ឈប់​ប្រមូល​សំរាម​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ត្រូវ​កម្មករ​ម្នាក់​រងរបួស​ធ្ងន់​។​ឯ​ក្មេង​តូច​ពីរ​នាក់​ខាង​រថយន្ត​រងរបួស​ស្រាល​។​ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕S/

​រថយន្ត​មួយគ្រឿង​បើក​បុក​រថយន្ត​ដឹក​សំរាម​ពីក្រោយ​បណ្ដាលឱ្យ​របួស​៣​នាក់​

#