​រថយន្ត​មួយគ្រឿង​ បើក​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​របួស​បាក់​ភ្លៅ​និង​ដៃ​

283
ចែករម្លែក
  • 18
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​បាក់​ភ្លៅ​និង​ដៃ​។​ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​ភូមិ​ក្តុ​រ​ ឃុំ​ម្លូព្រៃ​១ ​ស្រុក​ឆែប​​ខេត្តព្រះវិហារ​ ​កាលពី​ថ្ងៃទី​២១​ខែមីនា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ យ៉េន ណាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រងរបួស​បាក់​ភ្លៅ និង​ដៃ​។ ចំណែកឯ​ភាគី​ខាង​រថយន្តបាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​​រថយន្ត​ម៉ាក​តូ​យូ​តា​ហៃ​យាស់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-6775 និង​ភ្ញៀវ​ដែល​រួម​ដំណើរ​ក្នុង​រថយន្តចំនួន​១៧​នាក់​មិនមាន​រងរបួស​អ្វី​ឡើយ​។​

​បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ចំណែកឯ​រថយន្ត​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ម្លូព្រៃ​១ ធ្វើការ​វាស់វែង និង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/Ha