​រថយន្ត​មួយគ្រឿង​បើក​លឿន​ទៅបុក​រថយន្ត​២​គ្រឿង​ទៀត​

978
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លា​មួយគ្រឿង​បើក​លឿន​ពេក​វ៉ា​ជែង​មិន​ប្រយ័ត្ន​ចូល​ផ្លូវ​ម្ខាង​ទៀត ទៅបុក​រថយន្ត​បែន​ដឹក​ដី និង​បុក​រថយន្ត​កុងតឺន័រ រង​ការខូចខាត​ខ្ទេច​នៅ​កណ្ដាលផ្លូវ តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​Tiger ត្រង់ចំណុច​ផ្លូវ​កោង ស្ថិតក្នុង​ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ ច្បារអំពៅ កាលពី យប់ ថ្ងៃ សុក្រ ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​បើករថយន្ត​សណ្ដោង​កន្ទុយ​កុងតឺន័រ មួយគ្រឿង (​អត់​ស្លាក​លេខ​) តាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គ័​រ ។​ខណៈ ពេលធ្វើ​ដំណើរ​មកដល់​ចំណុច​ផ្លូវ​កោង​ដែលជា​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​កា​មេ​រី​ឆ្លាម ពណ៌ ស្លែ ពាក់​ស្លាក​លេខ​2G.1449 បើកបរ​ក្នុង​ល្បឿន​លឿន ទិសដៅ​ស្របគ្នា មកពី​ក្រោយ បាន​វ៉ា​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន ចូល​ផ្លូវ​ម្ខាង​ទៀត​។

ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0970 បើក​មកពី​មុខ​ក្នុង​ទឹ​សដៅ​បញ្ច្រាសទិស​ចរាចរណ៍​គ្នា​ពី​ជើង​មក​ត្បូង ក៏​ទៅបុក​ជាមួយ​រថយន្ត​កា​ម៉ា​រី​ឆ្លាម បណ្តាល​ឲ្យ​រថយន្ត​បែន​ដឹក​ដី​រេ​ចង្កូត​ធ្លាក់​ផ្លូវ បាក់​កាឡេ​កង់​មុខ​ខ្ទេច ។​ភ្លាមនោះ​អ្នកបើកប​រថយន្ត​បង្ក​បាន​ចុះមក​ចរចារ​គ្នា​ជាមួយ​រថយន្ត​រងគ្រោះ​ទាំង​២​គ្រឿង ៕S/​

#