​រថយន្ត​មួយគ្រឿង​ប៉ះ​ទ​ង្កិ​ច​ជាមួយ​ម៉ូតូ​ដួល​បោក​ក្បាល​របួសធ្ងន់​ម្នាក់​

269

(​ភ្នំពេញ​)៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ខណៈពេល​រថ​យន្ត​ម៉ាក​ស្តា​រិច​បើក​ទៅ​ប៉ះ​ដៃចង្កូត​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់​។​រីឯ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ១៦ ខែ​វិឆ្ឆិកា​ឆ្នាំ ២០១៧​នៅតាម​វិថី​កែវ​ចិន្តា ក្បែរ ភូមិ គ្រឹះ​របស់លោក​ញឹក ប៊ុន ឆៃ ក្នុងភូមិ ៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

យុវជន​រងគ្រោះ​ឈ្មោះ​លាង ផេង អាយុ ២២​ឆ្នាំ ជា​សិស្ស​វិទ្យាស្ថាន​បច្ចេកទេស​ព្រះ​កុ​សុះ​មះ​មាន​សំ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ​បាន​រង​បួស​ក្បាល និង​ដៃ ស​ម្លប់​មួយសន្ទុះ​ធំ​រួច​ដឹងខ្លួន វិញ​។
តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក វ៉េវ ពណ៌​ខ្មៅ​មួយ គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​១DD៨៥៧៤​មួយគ្រឿង​តែម្នាក់ឯង​ធ្វើដំណើរ​តាម​វិថី​កែវ​ចិន្តា​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

នៅពេល​ធ្វើដំណើរ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក់​ស្តា​រិច​មួយ​ពណ៌​ប្រផេះ​ធ្វើដំណើរ​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​។​រថយន្ត​បាន​បើក​មក​ទាក់​ដៃចង្កូត​ម៉ូតូ​បណ្តាលឱ្យ​ដួល​បោក​ក្បាល​សន្លប់​តែម្តង ។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ចាច​ណ៍ហើយ រថយន្ត បង្ក​ដែល ពាក់​ស្លាក​លេខ ភ្នំពេញ​២AE៤៦៥០ បាន​បើក​ឡើង​ស្ពាន​ជ្រោយចង្វារ​គេច​បាត់​៕S/​ដោយ​៖​ម៉េង​សែ​

​រថយន្ត​មួយគ្រឿង​ប៉ះ​ទ​ង្កិ​ច​ជាមួយ​ម៉ូតូ​ដួល​បោក​ក្បាល​របួសធ្ងន់​ម្នាក់​