​រថយន្ត​មួយគ្រឿង​រដ្ឋបាល​ព្រៃឈើ​ទើប​ដោះលែង​បន្ត​ដឹកឈើ​ទៀត​បើក​បុក​រថយន្ដ​នគរបាល​ពេញទំហឹង​

464

(​ក្រចេះ​)៖​រថយន្ត​ទំនើប​ម៉ាក​ហ្វ​ត​(Ford)​ដឹក​អ្នកដំណើរ​មួយគ្រឿង​ដែល​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​ទើប​ដោះលែង​ហើយ​បាន​បន្ត​ដឹកឈើ​ទៀត​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ក៏៏​ជ្រុល​ទៅបុក​រថយន្ត​នគរបាល​បណ្តាលឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​។​ហេតុ​ការភ្ញាក់ផ្អើល​បង្កដោយរ​ថយ​ន្ដ​ម៉ាក​Ford​ដឹក​អ្នកដំណើរ​បង្កប់​ឈើ​ប្រណីត​ខុសច្បាប់​នេះ​បានកើត​ឡើង​នៅ​ចំណុច​ស្ពាន​ព្រែក​ឬ​ស​ឃុំ​ហាន់ជ័យ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៧​។​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បានបញ្ជាក់​ឲ្យ​ដឹងថា រថយន្ដ ម៉ាក​Ford មួយគ្រឿង​នោះបាន​បុក​រថយន្ដ​នគរបាល​ពីក្រោយ ហើយ​រុញ​តាំងពី​គល់ស្ពាន​រហូត​ទៅជិត​ផុត​ចុងស្ពាន​បណ្ដាល​ឲ្យ​រថយន្ដ​នគរបាល​នោះ​រង​ការខូចខាត​យ៉ាងខ្លាំង​។

​អ្នកបើកបរ​រថយន្ដ​រថយន្ដ​ម៉ាក​Ford​នោះបាន​បើកទ្វា​រថយន្ដ​រត់គេច​ខ្លួន​បាត់​តែម្ដង​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​បន្ទាប់ពី​បុក​រួច​សមត្ថកិច្ច​ពិនិត្យ​ក្នុង​រថយន្ដ​ឃើញ​សុទ្ធតែ​ឈើ​ប្រណីត​ល្មើសច្បាប់​ពេញ​រថយន្ដ​។​

​លោក ឆុង​តូ​រ៉ា​ន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​បានបញ្ជាក់​ឲ្យ​ដឹងថា រថយន្ដ Ford ពាក់​ស្លាក​លេខ ភ្នុំពេញ​2Q 0099​។​ក្រោយពី​កើតហេតុ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​របស់លោក​នាំយកទៅ​ទុក​នៅ​អធិការនគរបាល​ស្រុក ឆ្លូង​ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានបញ្ជាក់ ថា​រថយន្ដ​ម៉ាក​Ford ពាក់​ស្លាក់​លេខ ភ្នុំពេញ​2Q0099​នេះ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ធ្លាប់ធ្វើ​ការបង្ក្រាប​រួច​ម្ដងមកហើយ​។​ម្ចាស់​រថយន្ដ​ចូលខ្លួន​បង់​ផាកពិន័យ​មិនបាន​ប៉ុន្មាន​ផង​ក៏​បន្ត​ដឹកឈើ​ខុសច្បាប់​និង​បើករថយន្ដ​បុក​រថយន្ត​នគរបាល​ស្រុក​ឆ្លូង​ពីក្រោយ​ទៀត​៕S/​ដោយ​៖​សេង​ឃួន​

​រថយន្ត​មួយគ្រឿង​រដ្ឋបាល​ព្រៃឈើ​ទើប​ដោះលែង​បន្ត​ដឹកឈើ​ទៀត​បើក​បុក​រថយន្ដ​នគរបាល​ពេញទំហឹង​