​រថយន្ត​មួ​គ្រឿង​បែក​កង់​ក្រឡាប់​ឆេះ​នៅលើ​ផ្លូវជាតិ​លេខ​១​បង្ក​ការភ្ញាក់ផ្អើល​

905
ចែករម្លែក

(​ព្រៃវែង​)៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​(HYUNDAI)​មួយគ្រឿង​បាន​បែក​កង់​ក្រឡាប់​ពេល​កំពុង​បើកបរ​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១១​ថ្ងៃត្រង់​លើផ្លូវ​ជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៣​និង​៨៤​នៅ​ចំណុច​ភូមិ​ព្រីង​ឃុំ​ក្រាំងស្វាយ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង​។

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​HYUNDAI​ពណ៍​បៃតងចាស់​ពាក់​ផ្លាកលេខ​ភ្នំពេញ​3B6758(​ដឹង​ភេសជ្ជ​:) បើក​ដោយ​ឈ្មោះ ចំរុង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​ភូមិ​យោត​ឃុំ មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង​។​ក្នុងនោះ​មាន​អ្នករួមដំណើរ​ចំនួន​២​នាក់​ទី​១​ឈ្មោះ​យ៉េន ឧ​ត្ត​ម​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ ត្រពាំង​ព្រីង​ឃុំ លាយ​បូ​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​២.​ឈ្មោះ​ហែម សា​រុំ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​នៅ​ភូមិ​ស្រែ​ឃ្លេ ឃុំ ទួលសាលា ស្រុក​ប​សែធ ខេត្តកំពង់ស្ពឺ​។​ដោយ​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

​លុះ​មកដល់​ចំណុច​ខាងលើ​បាន​បែក​កង់​បណ្តាលអោយ​ក្រឡាប់​ហើយ​ឆេះ​ដោយ​ខ្លួនឯង​(​ឆេះ​ខូចខាត​តែ​កាប៊ីន​ធ្ងន់​)​។​ប៉ុន្តែ​ភ្លាមនោះ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​សមត្ថកិច្ច​ជួយ​ពន្លត់​អស់​ទឹក​មួយ​រថយន្ត​ទើប​រលត់​ទាំងស្រុង​ករណីនេះ​មិនមាន​រងរបួស​មនុស្ស​ទេ​។​បច្ចុប្បន្ន​រថយន្ត​នៅ​កន្លែងកើតហេតុ​កំពុងធ្វើការ​ស្ទូច​យកមក​រក្សារ​ទុក​៕S/​ដោយ​៖​ចាន់ ថន

​រថយន្ត​មួ​គ្រឿង​បែក​កង់​ក្រឡាប់​ឆេះ​នៅលើ​ផ្លូវជាតិ​លេខ​១​បង្ក​ការភ្ញាក់ផ្អើល​