​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​នៅ​ស្រុក​វ៉ារិន​

149
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បន្ទាប់​ជួប​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ហ៊ីយ៉ាន់ដាយ​ប្រភេទ​ដឹកទំនិញ​ធុន​ធ្ងន់​និង​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ខ្មៅ​បណ្តាលឱ្យ​បុ​រ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​។​ករណី​ញ​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​នៅ​នៅលើ​កំណាត់​ជាតិ​លេខ​៧​ក្នុងភូមិ​ព្រៃ​ខ្នុរ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៧​ខែកុម្ភ​:​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ារិន បាន​និយាយថា នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ា​កវេ​វ ពណ៌​ខ្មៅ ផលិត​ឆ្នាំ ២០២៩ ពាក់​ស្លាក​លេខ តាកែវ ១T៣៣៥០​បើកបរ​ដោយ​ឈ្មោះ​ព្រឿង​ឡង​ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​។​ចំណែក​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ពាក់​ស្លាក​លេខ​៣A៧៥៤៩​បើកបរ​ដោយ​ឈ្មោះ​ជាន​កុលាប​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បាន​បុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​លុះដល់​ថ្ងៃទី​៨​ខែកុម្ភ​:​ឆ្នាំ​ដដែល​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ជាន​កុលាប​បាន​សង​សំណង​ចំនួន​៦.៨០០.០០០​រៀល​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​និង​ដក​ពាក្យបណ្តឹង​៕S/

​ ​រូបភាព​: រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ បុក​ជាមួយ​ម៉ូតូ ស្លាប់​ម្នាក់​នៅ​ស្រុក​វ៉ារិន​៕​គូលែន​