​រថយន្ត​ម៉ា​ស្តា​បុក​ក្បាល​ថ្ម​ពុះ​ចែកផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ

359
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនបរទេស​ម្នាក់​រួមជាមួយ​អ្នកដំណើរ​ម្នាក់​បាន​បើករថយន្ត​ម៉ា​ស្ដា​ស៊េរី​ទំនើប​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​វៀច​មួយ​កង់​និង​បណ្ដាលឱ្យ​រថយន្ត​រង​ការខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​យ៉ាងដំណំ​។​

​ហេតុការណ៍​បានកើត​ឡើង​នៅ​មហាវិថី​ព្រះមុនីវង្ស​កែង​ផ្លូវ​៣៦០​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣​ខណ្ឌចំការមន​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕S/​

#