​រថយន្ត​យី​ឌុប​ថយក្រោយ​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ

518
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ធុន​ធំ​ប្រភេទ​យី​ឌុប​មួយគ្រឿង អ្នកបើកបរ​ធ្វេសប្រហែស ខណៈដែល​បើករ​យ៊ែ​រ​ថយក្រោយ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដែល​សាលាក្រុង​ដាំ​នៅតាម​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​រលើង​គល់​ទ្រេត​មួយ​ដើម​។ កាលពី​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ មុខ​បុរី​ពិភពថ្មី​កំបូល ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​បង្ក​ម៉ាក ហ៊ូ​ណូ ពណ៌​ខៀវ ទ្រុង យី​ឌុប ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-3069 ។​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅ​ឃាត់​រថយន្ត​បង្ក ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ ពិនិត្យ​ជាក់ស្តែង​នូវ​ផលប៉ះពាល់ សម្បត្តិ​សាធារណៈ យករ​ថយ​ន​តទៅ​រក្សាទុក រងចាំ​ដោះស្រាយ​ជា​ក្រោយ ៕S/​