​រថយន្ត​រអិល​ថយក្រោយ​ធ្លាក់​ផ្លូវ​បណ្តាលឱ្យមាន​អ្នករបួស​៧​នាក់​

194
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​មួយគ្រឿង​រអិល​ថយក្រោយ​ធ្លាក់​ផ្លូវ​បណ្តាលឱ្យមាន​អ្នករបួស​៧​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​តំបន់​កម្សាន្ត​ទឹកធ្លាក់​ភ្នំ​ជ្រាវ​ស្ថិតក្នុង​ភូមិ​តាំង​សំរោង​ឃុំ​អម​លាំង​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក​ហ៊ុន​សុ​ហុន​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ថ្ពង​បានឱ្យដឹងថា​រថយន្ត​មួយ​គឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ​2L0165​ដឹក​អ្នក​ទៅ​កម្សាន្ត​ចំនួន​២៥​នាក់​នៅ​តំបន់​ទឹកធ្លាក់​ជ្រាវ​។​រថយន្ត​បំណង​ត្រឡប់មកផ្ទះ​វិញ​ស្រាប់តែ​រថយន្ត​ឡើង​ទួល​កូនភ្នំ​មិន​រួច​ក៏​រអិល​ថយក្រោយ ធ្លាក់​ផ្លូវ​បណ្ដាលឱ្យមាន​អ្នករងរបួស​៧ នាក់​។​

​ជនរងគ្រោះ​១​ឈ្មោះ​ហ៊ុន​ពឿ​ន​.​ភេទ​ស្រី​អាយុ​.៦២.​របួសធ្ងន់​បាក់ជើង​ស្ដាំ​។​២​ឈ្មោះ​.​ម៉ឺន​ម៉េង​ភេទ​ប្រុស​អាយុ​.៣៨​ឆ្នាំ​.​បាក់ដៃ​ស្ដាំ​។​៣​ឈ្មោះ​សឿង​.​រិ​ន​ភេទ​ស្រី​អាយុ​៥០​ឆ្នាំ​របួសស្រាល​។​៤​ឈ្មោះ​ងឿ​ត​អាន​.​ភេទ​ស្រី​អាយុ​៦៣.​ឆ្នាំ​របួសស្រាល​។​៥​ឈ្មោះ​ម៉ៅ​ឆាយ​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​របួសស្រាល​។​

៦​ឈ្មោះ​យាយ​ផាន់​.​ភេទ​ស្រី​អាយុ​៨០​ឆ្នាំ​របួសស្រាល​។​៧​ឈ្មោះ​ហ៊ុន​ពុធ​ភេទ​ស្រី​អាយុ​៧៧​ឆ្នាំ​របួសស្រាល​។​អ្នក​ទាំងអស់​រស់នៅ​ភូមិ​ព្រៃ​ច្រាប​ខាងកើត ឃុំ​វាល់​ពង់​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​៕S/​

#