​រថយន្ត​លេខ​ខេមរភូមិន្ទ​បុក​រះ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

959
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ម៉ាស​ស្តារ​មួយគ្រឿង​ពាក់​ស្លាក​លេខ​យោធា​បាន​ជ្រុល​ទៅបុក​អ្នកបើក​ម៉ូតូ​របួស​បែក​ប្រអប់ជើង​ខាងឆ្វេង​ខ្ទេច​។​រថយន្ត​នៅមាន​ល្បឿន​ទៅបុក​រោង​លក់​បាយ​កល​ជាប់​ទៅមុខ​លែងរួច​។​

ហេតុការណ៍​បង្ក​ភាព​ភ្ញាក់ផ្អើល​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​ក្រាំង​អង្ក្រង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​កាលពី​រសៀល​ថ្ងៃ​៣១​ឧសភា​២០១៨​។​

​អ្នករងរបួស​មិនត្រូវ​ស្គាល់ឈ្មោះ​ក្រោយ​កើតហេតុ​បងប្អូន​ដឹក​តាម​រថយន្ត​ផ្ទា​លើ​ខ្លួន​ទៅ​មន្ទី​ពេទ្យ​បាត់ទៅ​។​​ប្រភព​បានឱ្យដឹងថា​មុន​កើតហេតុ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ឌ្រឹ​ម​សង់​សេ​១២៥​ម្នាក់ឯង​មកពី​ជើង​ទៅ​ត្បូង​។​

លុះ​មកដល់​ចំណុច​ខាងលើ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ាស​ស្តា​ពណ៌​ត្រេ​អ៊ឺ​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02.2-9441​បើកបរ​មកពី​ត្បូង​ក្នុង​ល្បឿន​លឿន​មក​បុក​ម៉ូតូ​ខ្ទាត​ទៅ​ម្ខាង​។​រថយន្ត​ជ្រុល​ទៅបុក​រោង​លក់​បាយ​ទៀត​បណ្តាលឱ្យ​ផ្ទុប​កៀប​ជាប់​ទៅមុខ​មិន​រួច​។​

ចំណែក​អ្នកជិះ​ម៉ូតូ​រងរបួស​ជើង​ខាងឆ្វេង​បែកចេញ​ខួរឆ្អឹង​ជាប់​ម៉ូតូ​រងរបួស​ធ្ងន់​ឯ​អ្នកបើករថយន្ត​បង្ក​មិនមាន​រងរបួស​ឡើយ​។​​ម្ចាស់​រោង​លក់​បាយ​បាន​ប្រាប់ថា​រាល់ថ្ងៃ​មាន​អ្នក​អង្គុយលេង​ច្រើនណាស់​តែ​ថ្ងៃនេះ​សំណាង​ណាស់​ចេះ​គាត់​លក់​លឿន​ហើយ​បានរៀបចំ​ឥ​វ៉ាន់​ទុក​មុន​កុំ​អី​មិនដឹង​មាន​អ្នករបួស​ប៉ុន្មាន​បាក់​ទេ​។​

ក្រោយ​កើតហេតុ​អ្នករងរបួស​បងប្អូន​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​ទៅ​មន្ទី​ពេទ្យ​ខ្លួនឯង​ដោយឡែក​រថយន្ត​បង្ករ​និង​ម៉ូតូ​សមត្ថកិច្ច​វាសវែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕S/

​រថយន្ត​លេខ​ខេមរភូមិន្ទ​បុក​រះ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​