​រថយន្ត​លេខ​រាជការ​មួយគ្រឿង​ថយក្រោយ​បុក​អ្នកជិះ​ម៉ូតូ​បុគ្គលិក​ភោជនីយដ្ឋាន​ម្នាក់​ស្លាប់​

256

(​សៀមរាប​)៖​បុគ្គលិក​ហាង​មាន់​ដុត​កូន​ហ្គោល​ម្នាក់​ត្រូវបាន​រថយន្ត​ពាក់​ស្លាក​លេខ​រាជការ​មួយគ្រឿង​បាន​ថយក្រោយ​បុក​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ខណៈពេលដែល​រថយន្ត​នោះ​កំពុង​ថយក្រោយ​ចេញពី​ផឹកស៊ី​មួយកន្លែង​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​នគរបាល​ច​ចរាចរណ៍​ក្រុង​សៀមរាប​បានឱ្យ​ថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង​ឆ្នាំ​២០១៧​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​១H៧១៣៤​បាន​ចេញពីផ្ទះ​មក​ធ្វើការ​ទាំងយប់​បាន​ជិះ​ពី​ទិស​កើតមក​ទិស​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ។​ខណៈពេល​នោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក TOYOTA ពណ៌​ស ពាក់​ស្លាក​រាជការ ១៣៥១ បាន​ថយក្រោយ​ចេញពី​ហាង​ផឹកស៊ី​មាន់​បំពង​ក្រោម​ដើម​ក្រខ​ប់ បំ​រ៉ុង​បត់​ទៅ​ទិស​ខាងលិច ។​

​សមត្ថកិច្ច​បាន​បន្តថា​ពេលដែល​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ម៉ូតូ​សង់​នោះ​មិនបាន​ប្រយ័ត្ន​ក៏​បុក​រថយន្ត​នោះ​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ ។​ចំណែក​ម្ចាស់​រថយន្ត​ក៏​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​ហ្នឹង​កន្លែងកើតហេតុ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ស្លាប់​នោះ​គឺមាន​ឈ្មោះ ញ៉ែម នី​ស៊ិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​មាន់​ដុត​កូន​ហ្គោល ដែលមាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​រលួស ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ សមត្ថកិច្ច​បានបញ្ជាក់​ដែរ​ថា ជនរងគ្រោះ​គឺ​ត្រូវជា​កូន​របស់​អធិការរង​ស្រុក​ប្រាសាទបាគង ។​

​ចំណែក​វត្ថុតាង​មាន​រថយន្ត​បង្ករ​និង​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនបន្ត​។​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បានរៀបចំ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​
​សូមបញ្ជាក់ថា​ទោះជា​យ៉ាងណា​ក៏​សមត្ថកិច្ច​ជំនាញ បាន​ស្គាល់​អត្ត​សញ្ញាញ​ម្ចាស់​រថយន្ត​ខ្លះៗ ហើយ ព្រោះ រថយន្ត​របស់​រដ្ឋ មិនមែនជា​របស់​ប្រជាពលរដ្ឋ​នោះទេ​៕S/​ដោយ​៖​គូលែន

​រថយន្ត​លេខ​រាជការ​មួយគ្រឿង​ថយក្រោយ​បុក​អ្នកជិះ​ម៉ូតូ​បុគ្គលិក​ភោជនីយដ្ឋាន​ម្នាក់​ស្លាប់​