​រថយន្ត​សណ្តោង​ធុន​ធំ​បត់​ចូល​យាន្ត​ដ្ឋា​ន​មាន​ម៉ូតូ​បើក​បុក​រងរបួស​ធ្ងន់​

872
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រថយន្ត​សណ្តោង​ធុន​ធំ​មួយគ្រឿង​បាន​បើក​បត់​ចូល​យាន្ត​ដ្ឋា​ន​មិនទាន់​ផុត​ល៏​មាន​ម៉ូតូ​មួយគ្រឿង​បើក​បុក​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​6A​ស្ថិត​ជាប់​នឹង​ស្ពាន​ទី​៧​ក្នុង​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ដែលជា​ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​០៨​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1A7248​បាន​ធ្វើដំណើ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​ងងឹត​ផង​នោះ​ក៏បាន​បុក​ពីក្រោយរ​ថយ​ន្ថ​ធុន​ធំ​ជា​ប្រភេទ​រថយន្ត​សណ្តោង​ដែល​កំពុង​បត់​ចូលទៅក្នុង​យាន្ត​ដ្ឋា​ន​បណ្ដាល​ដួល​បោក​ខ្ទប់​នឹង​គូតរ​ថយ​ន្ថ​រងរបួស​សន្លប់​បាត់មាត់ឈឹង​តែម្ដង​។​បុរស​ដែលជា​ជនរងគ្រោះ​នោះ​មិនមាន​រណា​ម្នា​ក់បាន​ស្គាល់​អត្តសញ្ញាណ​នោះ​នៅឡើយ​ទេ​។​

​ចំណែក​រថយន្ត​បង្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣D2274​បាន​បើកបរ​ស្រប​ទិសដៅ​គ្នា​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ចុះមក​ដល់​ហើយ​ធ្វើការ​វាស់វែង​ទើប​យក​រថយន្ត​នឹង​ម៉ូតូ​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/

​រថយន្ត​សណ្តោង​ធុន​ធំ​បត់​ចូល​យាន្ត​ដ្ឋា​ន​មាន​ម៉ូតូ​បើក​បុក​រងរបួស​ធ្ងន់​