​រថយន្ត​ប្រហារ​ម៉ូតូៈ​ពីរ​នាក់​ស្លាប់​ភ្លាម​និង​ម្នាក់ទៀត​ក្បែរ​ស្លាប់​

657
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/ព្រះ​វិហារៈ​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​សិស្សសាលា​ពីរ​នាក់​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​របួសធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​មុខ​ក្លិប​កម្សាន្ត​វិឡា​ផ្កាយ​មាស​ស្ថិតនៅ​ក្នុងភូមិ​ស្រអែម​ត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​កាលពី​រសៀល​ថ្ងៃទី​២២​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​សិស្ស​វិទ្យាល័យ​ជាំ​ក្សាន្ត​ចំនួន​បីនាក់​ដែល​ជួប​គ្រោះថ្នាក់​ទី​១.​ឈ្មោះ ប៊ុន លីកា​ណាក់​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ រស់នៅ​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត រងរបួស​ធ្ងន់​។​
​ទី​២ ឈ្មោះ​ចំរើន ណា​រុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត (​ស្លាប់​)​ទី​៣.​ឈ្មោះ​កែវ​សារ៉ាត់​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​រស់នៅ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​(​ស្លាប់​)​។​ទាំងបី​នាក់​ជា​សិស្ស​ថ្នាក់​ទី​៨D​នៃ​វិទ្យាល័យ​ជាំ​ក្សាន្ត​។​
​អ្នកបើកបរ​និង​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន​។​​ប្រភព​មិនបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​អ្នកបើក​ឡាន​ទេ​៕​S/SRN