​រថយន្ត​ស៊ិន​ទ្រី​ចត​នៅ​ចិញ្ចើមផ្លូវ​ព្រូ​ឡើង​កាច់​សោ​បញ្ឆេះ ​បោល​បុក​ចូល​ផ្ទះ​ពលរដ្ឋ​

221
ចែករម្លែក

ដោយ​:​ចាន់តូ​/​ភ្នំពេញ​: ​រថយន្ត​ស៊ីន​ទ្រី​មួយគ្រឿងឈប់​ចត​នៅ​ចិញ្ចើមផ្លូវ​មុខ​ហាង​ផឹកស៊ី​មួយកន្លែង​តៃកុង​មិន​ដក​សោ​ចេញ​ កូនចៅ​អ្នកប្រមូល​សំរាម​ឡើង​កាច់​សោ​បញ្ឆេះ​ រថយន្ត​បោល​ទៅមុខ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​រត់​ចែក​ជើង​គ្នា​រង​ការខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២១៧​ សង្កាត់​ជើងឯក​ខណ្ឌដង្កោ​ ​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​។ ​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​យក​រថយន្ត​ចេញ​ដោយមាន​តំណាង​ខាង​ក្រុមហ៊ុន​ស៊ីន​ទ្រី​មក​ដោះស្រាយ​សម្របសម្រួល​គ្នា​ដោយ​ចេញថ្លៃ​ខូចខាត​ទាំងអស់​ទៅឱ្យ​ម្ចាស់ផ្ទះ​ដើម្បី​បញ្ចប់រឿង​៕S/​Ha