​រថយន្ត​ស៊ីទែន​បើក​ជ្រុល​ចង្កូត​ទៅបុក​របង​ស្រះ​ទឹក​គាប​ជាប់​ដើមឈើ​

903
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​មួយគ្រឿង​បើក​ល្បឿន​លឿន​ប្រញាប់​យក​ប្រេង​ទៅ​ចាក់​គ្រឿងចក្រ​។ តែ​បែ​ជា​ជ្រុល​ចង្កូត​ទៅបុក​រះ​បង្គោលរបង នៅតាម​ចិញ្ចើមផ្លូវ បន្តទៅ​បុក​គៀរ​របង​ស្រះ​ទឹក គាប​ជាប់​នឹង​ដើមឈើ​ទៅមុខ​លែងរួច​។​តែ​មិន​បង្ក​ឲ្យ​អ្នកណា​រងរបួស​គឺ​ខូចខាត​តែ​របង និង​រថយន្ត ។ ហេតុការណ៍​ខាងលើ​កើតឡើង​ស្ថិតនៅ​តាន​ផ្លូវ​បេតុង ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ ។​

​ប្រភព​បានឱ្យដឹងថារ​ថយ​ន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ក្រហម ស ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5022 ជា​រថយន្ត​ស៊ីទែន​ដឹក​ប្រេង ជិះ​គ្នា​២​នាក់ ។​តាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​បើក​តាមផ្លូវ​បេតុង​ខាងលើ​ពី​លិចទៅ​កើត​។

ដល់​ចំណុច​ខាងលើ គេច​ពី​រថយន្ត​ច្រាសទិស រេ​ចង្កូត​ទៅបុក​រះ​បង្គោលរបង​បាក់ របើក​អស់​៥ មិនទាន់​អស់​ល្បឿន​បន្តទៅ​គៀរ​របង​ស្រះ​ទឹក​របស់​វត្ត​ជន្លង់ម្លូ ប្រេះ​មួយ​ប្រឡោះ រួច​ទៅ​គាប​ជាប់​ដើមឈើ​ជាប់ ទៅមុខ​លែងរួច សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស គ្រាន់តែ​ខូចខាត​សម្ភារៈ​របស់​វត្ត​និង​រថយន្ត ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះទៅពិនិត្យ​ផ្ទាល់ ដោយ​គ្រោះថ្នាក់​មិន​បង្ក​ដល់​មនុស្ស គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​វត្ត​ជន្លង់ម្លូ ទើប​សមត្ថកិច្ច គណកម្មការ​វត្ត គ្រាន់តែ​ឲ្យ​ភាគី​ខាង​រថយន្ត​ជួយ​ជួសជុល​បង្គោល​របា និង​របង​ស្រះ​ទឹក ដើម្បី​បញ្ចប់រឿង ហើយ​រថយន្ត​អូស​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕S/​

​រថយន្ត​ស៊ីទែន​បើក​ជ្រុល​ចង្កូត​ទៅបុក​របង​ស្រះ​ទឹក​គាប​ជាប់​ដើមឈើ

#