​រថយន្ត​ស៊ីទែន​ប្រេង​បើក​បុក​គេច​ម៉ូតូ​បណ្តាល​ឲ្យ​ក្រឡាប់​ឆេះ​នៅក្បែរ​ផ្សារ​ឧដុង្គ​

997
ចែករម្លែក
  • 1
    Share

(​កំពង់ស្ពឺ​)៖​រថយន្ត​ស៊ីទែន​ប្រេង​ដឹក​ម៉ា​ស៊ូ​តរបស់​ក្រុមហ៊ុន​តេ​លា​បាន​បើក​គេច​ម៉ូតូ​បណ្តាល​ឲ្យ​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​និង​បង្ក​ដល់​មនុស្ស​ម្នាក់​ស្លាប់​និង​ម្នាក់​រងរបួស​។​ហេតុការណ៍​បានកើត​ឡើង​នៅក្បែរ​ផ្សារ​ឧដុង​ង្គ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​នៅតាម​ផ្លូវជាតិ​លេខ​៤៤​កាលពី​យប់​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៧​។

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​នេះ​បានកើត​ឡើង ដោយសារ​រថយន្ត​ស៊ីទែន​ដឹក​ប្រេងម៉ាស៊ូត ក្រុមហ៊ុន​តេ​លា ចំណុះ​៣.០០០​លីត្រ បានគេច​ម៉ូតូ​ក៏​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ត្រៀម​បង្ការ ខ្លាចក្រែង​មាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​កើតឡើង ខណ​:​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាននាំគ្នា​ទៅ​ដណ្តើម​ដួស​យក​ប្រេង​។​

​ប្រភព​ដដែល​បាន​បន្តថា​នៅពេល​ប្រេង​បាន​ហូរ​ចូល​ប្រឡាយ​នៅក្បែរនោះ​ក៏​ស្រាប់តែ​ឆេ​ហើយ​ដើម្បី​ការពារ​ផ្ទះ​អ្នកស្រុក​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូនរ​ថ​យន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង​ខាង​ស្នងការ​កំពង់ឆ្នាំង​១​គ្រឿង​និង​មកពី​ក្រុមហ៊ុន​មួយគ្រឿង​ផងដែរ​ដើម្បី​បាញ់​ស្កាត់​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​។​ក្រោយ​កើតហេតុ​ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ទៅ​ជួយ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ប៉ុន្តែ​មិនទាន់​ដឹង​ពី​ទំហំ​ខូចខាត​នោះឡើយ​៕S/​ដោយ​៖​សហការី​

​រថយន្ត​ស៊ីទែន​ប្រេង​បើក​បុក​គេច​ម៉ូតូ​បណ្តាល​ឲ្យ​ក្រឡាប់​ឆេះ(រូប៖វ៉េបសាយ)