​រថយន្ត​ស៊េរី​ទំនើ​ប បើក​បុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​ បាក់​២​កង់​

366
ចែករម្លែក
  • 15
    Shares

​ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖ ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​TOYOTA Rush ​បើកបរ​ដោយ​ស្ត្រី​ម្នាក់​និង​នារី​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ ​បាន​បុក​ក្បាល​ថ្ម​ចែកទ្រូងផ្លូវ​បាក់​អស់​២​កង់ ​នៅមុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ស្ថិតក្នុង​សង្កាត់​កា​កាប​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ​ឆ្លងកាត់​កាលពី​យប់​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​ ហើយ​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ឲ្យ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/Ha