​រថយន្ត​ស្តា​រិ​ក​២​គ្រឿង​ចត​ចោល​ក្បែរ​បង្គោល​ភ្លើង​ឆេះ​ខ្ទេច​ខណៈ​ទុស្សេ​ចរន្តអគ្គិសនី​

291
ចែករម្លែក

​ដោយ​៖​វណ្ណៈ​+​សារ៉េត​/​ព្រះសីហនុ​៖​រថយន្ត​ម៉ាក​ស្តា​រិ​ក​ចំនួន​២​គ្រឿង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង ខណៈ​មាន​ករណី​ឆេះ​បង្គោល​ភ្លើងអគ្គិសនី​នៅ​ជិត​ព្រះរាជដំណាក់​ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃទី​១​ខែឧសភា​២០១៩​នេះ​បណ្តាលឱ្យ​ប្រព័ន្ធ​អគ្គិសនី​នៅ​ចំណុច​នោះ​ត្រូវ​កាត់ផ្តាច់ ។​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​មាន​រថយន្ត​ស្តា​រិ​ក​២​គ្រឿង​ដែល​ចត​នៅក្បែរនោះ​ឆេះ​ខូចខាត​ទាំងស្រុង​។​ពេល​ចត​ទុកចោល​នៅក្បែរ​បង្គោល​អគ្គិសនី​ដែល​ទុស្សេ​ឆេះ​សន្ធោសន្ធៅ​កាលពី​ព្រឹក​មិញ​នេះ​។​ជាមួយគ្នានេះ​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ​បានប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​នៅ​បន្ទប់​ភ្លើង​PMT333​និង​Sx35​។​

​ដើម្បីឱ្យ​ក្រុមការងារ​ពន្លត់​អគ្គិ​ភ​យ័យ​ធើ្វ​ការ​ពន្លត់ភ្លើង​ដែល​ឆេះ​ខ្សែកាប​អ៊ី​ន​ធឺ​ណេ​ត​រាលដាល​ដល់​ខ្សែបណ្តាញ​តង់ស្យុង​ទាប​(LV)​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ទីតាំង​មួយចំនួន​ស្ថិតនៅ​ភូមិ​០៣​សង្កាត់​លេខ​០៣​ក្រុងព្រះសីហនុ​។​ក្នុងនោះ​ចរន្ត​អគ្គីសនី​នឹង​ដំណើរការ​វិញ​ក្រោយ​ជួសជុល​រួច​៕S/​

#