​រថយន្ត​ស្ទួ​ច​បើក​បុក​ពីក្រោយ​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​

796
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រថយន្ត​ធំ​ប្រភេទ​ស្ទួ​ច​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​បណ្តាលឱ្យ​បុរស​ម្នា​ក់បាន​ស្លាប់​ពេល​បញ្ចូនទៅ​ដល់​មន្ទី​ពេទ្យ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​មុខ​និង​ភោជនីយដ្ឋាន​ផ្ទះ​ស្រា​បៀរ ផ្លូវ​លេខ​២១៧ ស្ថិតក្នុង​ភូមិ​ឬ​ស្សី ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​កាលពី​យប់ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ។

​តាម​ប្រភពពី​គ្រូពេទ្យ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​សួគ៌ា​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនរងគ្រោះ​បានត្រឹមតែ​ស្គាល់ឈ្មោះ​យ៉េត​វណ្ណ​នេ​ត​អាយុ​ជាង​២០​ឆ្នាំ​បាន​ស្លាប់​ពេល​កំពុង​សង្គ្រោះ​បន្ទាន់ដោយ​សារ​របួស​ធ្ងន់ធ្ងរ​ពេក ។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ស្កុប​ពី ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1BG- 1597​។ រថយន្ត​បង្ក​ស្ទូច ម៉ាក់ ហ៊ីយ៉ានដាយ ពណ៌​ស ជា​ប្រភេទ​រថយន្ត​ស្ទួ​ច ដោយ​ពាក់​ស្លាក​លេខ ភ្នំពេញ 3C 4590៕S/
រថយន្តស្ទួចបើកបុកពីក្រោយអ្នកជិះម៉ូតូ(wrapped)